E-commerce
គឺជាការលក់ទំនិញដោយប្រើប្រាស់បច្ចេកវិទ្យាធ្វើជាយានដែលអ្នក
ខ្លះស្គាល់ថាជា electronic commerce
(ប្រព័ន្ធពាណិជ្ជកម្មអេឡិចត្រូនិច)។
ប្រព័ន្ឋពាណិជ្ជកម្មអេឡិចត្រូនិចពឹងទៅលើប្រព័ន្ឋបណ្តាញ
ហើយនិងប្រព័ន្ឋអ៊ីនធើណេត។
ប្រព័ន្ឋនេះបានធ្វើការទូទាត់ប្រាក់តាមរយៈប្រព័ន្ឋធនាគារ
ដោយអ្នកលក់និងអ្នកទិញអាចប្រើប្រាស់ វីសាកាត ម៉ាស្ទើកាត រឺក៏អាចប្រើប្រាស់នូវសេវាទូទាត់ប្រាក់ដ៏ពេញនិយមមួយចំនួនដូចជា paypal និង Google Checkout។
ជាទូទៅក្រោយពីការទូទាត់ប្រាក់តាមប្រព័ន្ឋស្វ័យប្រវត្តិរួចរាល់
ហើយអ្នកលក់នឹងអ្នកទិញនឹងធ្វើការទំនាក់ទំនងគ្នា
តាមរយៈសារអេឡិចត្រូនិច
ដើម្បីរកវិធីសាស្រ្តដែលងាយស្រួលក្នុងការបញ្ជូនទំនិញអោយដល់ដៃ
អតិថិជនដោយសុវត្ថិភាព។
ប្រព័ន្ឋពាណិជ្ជកម្មអេឡិចត្រូនិចអនុញ្ញាតអោយអតិថិជនធ្វើការស្វែងរក
ទិញទំនិញ ជាច្រើនហាងក្នុងពេលដ៏ខ្លី
ដោយមិនចាំបាច់ចំណាយពេលវេលាក្នុងការដើររកទំនិញ។
អ្វីដែលអ្នកត្រូវការនោះគឺ ប័ណ្ណឥណទាន កុំព្យូទ័រ
និងប្រព័ន្ឋអ៊ីនធើណែត តែប៉ុណ្ណោះ។
តាមរយៈប្រព័ន្ធពាណិជ្ជកម្មអេឡិចត្រូនិច
អ្នកមិនត្រឹមតែលក់ទំនិញនៅក្នុងតំបន់របស់អ្នកតែប៉ុណ្ណោះទេ
អ្នកអាចធ្វើការផ្សព្វផ្សាយទំនិញ
និងធ្វើការពាណិជ្ជកម្មបានយ៉ាងទូលំទូលាយ និងចំណាយថវិកាតិច។
សព្វថ្ងៃនេះ
ប្រព័ន្ឋពាណិជ្ជកម្មអេឡិចត្រូនិចមិនត្រឹមតែអាចអោយអ្នកធ្វើការលក់
ទំនិញប្រើប្រាស់ តែប៉ុណ្ណោះទេ
អ្នកក៏អាចលក់នូវទំនិញដែលជាប្រភេទបច្ចេកវិទ្យាបានផងដែរ
ក្នុងនោះមានដូចជា Hosting, ឈ្មោះ Doman, កម្មវិធីកុំព្យូទ័រ, ល្បែងកម្សាន្ត, ចម្រៀង, វីដេអូ
និង សេវា កម្ម ទាញយកឯកសារ។
សព្វថ្ងៃនេះប្រព័ន្ឋប្រព័ន្ឋពាណិជ្ជកម្មអេឡិចត្រូនិចបានធ្វើការ
អភិវឌ្ឍដោយក្រុមហ៊ុនធំៗជាច្រើន ក្នុងគោលបំណង
បង្កើននូវចំនួនអតិថិជនរបស់ពួកគេនៅពាសពេញពិភពលោក។
ទោះបីជាយ៉ាងណាក៏ដោយ
តំលៃដែលផលិតផលដែលត្រូវលក់មានការខុសគ្នាទៅតាមតំបន់។
E- Commerce ត្រូវបានបែងចែកជា៣យ៉ាងគឺ
- Business-to-Consumer (B2C)
- Business-to-Business (B2B)
- Consumer-to-Consumer (C2C) ( Post by: Pov Sokun)
0 comments:
Post a Comment