Thursday, May 8, 2014

ចូរពន្យល់ពីការផ្តល់សេវាកម្មនៃផលិតផលរបស់ធនាគារក្នុងស្រុកឬក្រៅប្រទេស?

 ខ្ញុំសូមលើកយកសេវាកម្មរបស់ធនាគារ ANZ Royal សូមស្វាគមន៍........

ធនាគារ ANZ Royalបានធ្វើអោយទីផ្សារហិរញ្ញវត្ថុ​នៅប្រទេសកម្ពុជាមាន​ការវិវឌ្ឍន៏ចាប់​តាំងពីបើក​ដំណើរការអាជីវកម្មរបស់ខ្លួនក្នុងឆ្នាំ២០០៥។ ធនាគារ ANZ Royal ជាធនាគារលំដាប់​ថ្នាក់អន្តរជាតិ​ដែលបង្កើតឡើង ដោយការវិនិយោគរួមទុន រវាងក្រុមហ៊ុន Royal Group of Companies ដែលជាសា​ជីវកម្ម​​ដ៏ធំជាងគេ ក្នុងប្រទេសកម្ពុជា និង ធនាគារ Australia and New Zealand Banking Group Limited (ANZ) ដែលជាធនាគារ ធំមួយក្នុងចំណោមធនាគារលំដាប់ថ្នាក់ពិភពលោក។ ធនាគារ ANZ មានភាគហ៊ុនចំនួន ៥៥% ហើយក្រុមហ៊ុន Royal Group មាន ភាគហ៊ុន ៤៥%

ធនាគារ ANZ Royal ជាធនាគារដំបូងគេដែលផ្តល់នូវបណ្តាញសេវាម៉ាស៊ីនអេធីអ៊ឹម និងសេវាកម្ម​ធនាគារតាមប្រពន្ធ័អ៊ិនធើណែតដែលផ្តល់នូវមុខងារច្រើនយ៉ាងដើម្បីធ្វើអោយជីវិតងាយស្រួល។

ក្នុងឆ្នាំ២០០៧ធនាគារ ANZ Royal ទទួលបានពានរង្វាន់ "ពុទ្ឋិហិរញ្ញវត្ថុច្នៃប្រឌិត" ពីវិទ្យាស្ថានពុទ្ឋិ​ហិរញ្ញវត្ថុអាស៊ីប៉ាស៊ីហ្វិក (Financial Insights Asia Pacific) ស្ថិតនៅប្រទេសសឹង្ហបុរី និងពានរង្វាន់ "ធនាគារប្រចាំឆ្នាំ ២០០៦"  ពីទស្សនាវដ្តីធនាគារិក (The Banker) នៅទីក្រុងឡុងដ៍។

ធនាគារ ANZ នៅជុំវិញពិភពលោក

ធនាគារ ANZបានបង្កើតឡើងក្នុងប្រទេសអូស្ត្រាលីជាង១៥០ឆ្នាំមុន។ ធនាគារបានអភិវឌ្ឍន៏រីក​ចម្រើន​ក្លាយជាធនាគារលំដាប់អន្តរជាតិនិង ជាក្រុមផ្តល់សេវាកម្មហរិញ្ញវត្ថុ។ ANZជា​ធនាគារ​អូស្ត្រាលី ​ ដែលឈានមុខគេអាស៊ីនិងតំបន់ប៉ាស៊ីហ្វិកហើយបច្ចុប្បន្នបានក្លាយជា ធនាគារមួយ ក្នុងចំណោមធនាគារ លំដាប់ពិភពលោកទាំង៥០និងជាធនាគារដែលរក្សាបាននូវចំណាត់ថ្នាក់ AA។ 

សេវាកម្មរបស់យើង

ខាងក្រោមនេះជាប្រភេទផលិតផលនិងសេវាកម្មដែលធនាគារយើងខ្ញុំផ្តល់ជូនអតិថិជនជាលក្ខណៈបុគ្គលនិងជាលក្ខណៈពាណិជ្ជកម្ម

សេវាកម្មអតិថិជនជាលក្ខណៈបុគ្គល

  • សេវាប្រតិបត្តិការ
  • សេវាប្រាក់សន្សំ
  • សេវាប្រាក់បញ្ញើមានការកំណត់
  • សេវាផ្តល់កម្ចី​​ (កាតឥណទាន កម្ចីទិញផ្ទះ)
  • គណនីរូបិយប័ណ្ណបរទេស
  • សេវាផ្ទេរប្រាក់
  • សេវាទូទាត់ថ្លៃអគ្គិសនីតាមរយៈម៉ាស៊ីន​អេធីអ៊ឹ
  • គណនី Premier

សេវាកម្មអតិថិជនជាលក្ខណៈសារជីវកម្មនិងសា្ថប័នធនាគារ

  • គណនីមូលប្បទានប័ត្រពាណិជ្ជកម្ម
  • គណនីរូបិយប័ណ្ណបរទេស
  • គណនីប្រាក់បញ្ញើមានកាលកំណត់
  • សេវាកម្មដកប្រាក់លើសសមតុល្យ
  • សេវាកម្មផ្តល់លិខិតធានា
  • សេវាប្រាក់បៀវត្សរ៍
  • គណនីគ្រប់គ្រងសាច់ប្រាក់

សេវាកម្មធនាគារអេឡិចត្រូនិក

កាតឥតពន្ធនិងឥណទានធនាគារ ANZ Royal កាតដែលអាចប្រើប្រាស់បានតាមរយៈម៉ាស៊ីនATM ធានាគារ ANZ Royal រូមមានៈ Visa, Visa Plus, MasterCard, Cirrus និងកាតឥណទានធនាគារANZ Royal
  • សេវាកម្មធនាគារតាមប្រពន័្ធអ៊ីនធ៊ឺណែត
  • សេវាកម្ម​ eBiz
  • EFTPOS
  • សេវាកម្មម៉ាស៊ីតឆូតកាតអេឡិចត្រូនិក
  • សេវាកម្មទូទាត់ថ្លៃអគ្គិសនីតាមម៉ាស៊ីន ATM
  • សេវាកម្មបញ្ចូលទឹកប្រាក់ក្នុងទូរស័ព្ទដៃ

សេវាហិរញ្ញប្បទានពាណិជ្ជកម្ម

• សេវាកម្មចេញលិខិតឥណទាន លិខិតឥណទានអចិន្រៃ្តយ៍ លិខិតដេញថ្លៃ ការអនុវត្តសញ្ញាប័ណ្ណនិងលិខិតធានាផេ្សងៗ
• ហិរញ្ញប្បទានក្រោយការនាំចូល
• សេវាបញ្ជាក់បន្ថែមលើឥណទាននាំចេញ
• ការចរចារ ការបញ្ចុះលើលិខិតឥណទាននាំចេញដោយឬគា្មនការធានា
• ការប្រមូលឯកសារ (ឯកសារធានា)

ការិយាល័យតំណាងធនាគារ ANZ Royal

• ធនាគារANZ Royal មានសាខាចំនួន១៩កន្លែងនៅទូទាំងប្រទេសកម្ពុជា។ សាខាចំនួន១១កន្លែងនៅក្នុងរាជធានីភ្នំពេញនិង សាខាចំនួន៨កន្លែងទៀតនៅតាមបណ្តាខេត្ត។ រកទីតាំងសាខារបស់យើងខ្ញុំ
• ម៉ាស៊ីនអេធីអ៊ឹមច្រើនជាងចំនួន១២៥កន្លែងនៅទូទាំងប្រទេស។ រកទីតាំងម៉ាស៊ីនអេធីអ៊ឹម
• មានបណ្តាញម៉ាស៊ីនឆូតកាតអេឡិចត្រូនិកធំទូលាយ

ម៉ោងបំរើសេវាកម្ម

• ម៉ោង ៨:៣០ ព្រឹក ដល់ម៉ោង ៤:០០ ល្ងាច ពីថ្ងៃចន្ទដល់ថ្ងៃសុក្រ (លើកលែងថ្ងៃឈប់សំរាក)
• មានសាខា៤កន្លែង (សាខាផ្សារអូឡាំពិក សាខាវិមានឯករាជ្យ សាខាមាត់ទន្លេ និង សាខាទួលគោក) បើកបំរើនៅថ្ងៃសៅរ៏ ចាប់ពីម៉ោង ៨:៣០ព្រឹក ដល់ម៉ោង ១២:០០ ថ្ងៃត្រង់ (លើកលែងថ្ងៃឈប់សំរាក)

ម៉ោងធ្វើការ

• ម៉ោង ៨:៣០ ព្រឹក ដល់ម៉ោង ៤:០០ ល្ងាច ពីថ្ងៃចន្ទដល់ថ្ងៃសុក្រ (លើកលែងថ្ងៃឈប់សំរាក)


0 comments:

Post a Comment