ក្រុងប៉ោយប៉ែត៖ ភាពអនាធិប្បតេយ្យឥតសណ្តាប់ធ្នាប់
បង្កឡើងពីកុមារដើរសុំទាននិងប្រជាពលរដ្ឋមួយចំនួន
ដែលរស់នៅជុំវិញសួនច្បាររង្វង់មូលច្រកទ្វារអន្តរជាតិប៉ោយប៉ែតនៅតែកើតមានរាល់ថ្ងៃ
ព្រោះតែភាពធូររលុងរបស់សមត្ថកិច្ចនិងអាជ្ញាធរ ពិសេសលោក ង៉ោ
មេងជ្រួនចៅហ្វាយក្រុង មិនសូវគិតគូរដល់សោភ័ណភាព និងអនាម័យនៅទីក្រុងឡើយ
ទោះបីធ្លាប់មានការរិះគន់ពីអ្នកសារព័ត៌មាន និងភ្ញៀវទេសចរណ៍ជាតិ
និងអន្តរជាតិយ៉ាងណាក៍ដោយ។
ជាក់ស្តែងកាលថ្ងៃទី២៣ខែមិនាឆ្នាំ២០១៤កន្លទៅនេះ
អ្នកយកព័ត៌មានយើងបានសង្កេតឃើញគេយក ចំណុចរង្វង់មូលធ្វើជាកន្លែងបោះតង់ជ្រក
ហើយស្តុបសំរាមទុកផងខ្លះទៀតយក សំលៀកបំពា
មកដាក់ហាលរយីងរយោងតាមរបងឬលើដើមផ្កាសួច្បារ
បង្អួតភ្ញៀវទេសចរណ៍ដោយឥតអៀនខ្មាស់អ្វីឡើយ។
បើយើងធ្វើដំណើរតាមផ្លូវជាតិលេខ៦A ចាប់ពីសាលាក្រុងរហូតដល់ច្រកទ្វារព្រំដែន
យើងឃើញ ភាពអនាធិប្បតេយ្យឥតសណ្តាប់ធ្នាប់
ក្នុងការចតយានយន្តពាសពេញផ្លូវស្ទើរតែធ្វើដំណើរទៅមុខមិនរួច
រីឯអ្នកលក់ដូរតាមដងផ្លូវ និងជុំវិញសួនច្បារ មួយចំនួន
ក៍ត្រូវបានគេទុកចោលនៅកាកសំណល់យ៉ាងគគ្រិច
ធ្វើអោយប៉ះពាល់ដល់សោភ័ណភាពទីក្រុងដែលជាតំបន់ភ្ញៀវទេសចរណ៍ចេញចូលរាល់ថ្ងៃ។
ភាពអនាធិប្បតេយ្យបែបនេះនៅតែកើតមានដដែលចាប់តាំងពីលោក ង៉ោ
មេងជ្រួនបានធ្វើជាចៅហ្វាយក្រុងមក ពុំមានអស់លោកណាខ្វាយ
ខ្វល់ឈឺក្បាលគិតគូររឿងនេះឡើយ។
បើនិយាយតាមពាក្យកំប្លុកកំប្លែងមានរឿងមួយទៀតដែលគេនិយាយថា(ខឹងគោវាយរទេះ)ព្រោះហេតុថា
កាលថ្ងៃទី២៣ខែមិនាឆ្នាំ២០១៤កន្លទៅនេះ
ក្រោយពេលអ្នកយកព័ត៌មានយើងបានរិះគន់ក្នុងលក្ខណៈស្ថាបនាសោះ
ស្រាប់តែលោកនាយបញ្ជាឲ្យកូនចៅទៅកាប់បំផ្លាញដើមផ្កាចោល
ធ្វើឲ្យខូចសោភ័ណភាពសួនច្បាររង្វង់មូលទាំងស្រុងបន្ថែមទៅទៀត។
បែរទៅមើលអ្នកម៉ៅការអនាម័យសួនច្បារវិញកម្មកសុទ្ឋតែកុមារក្រោមអាយុ១៤ឆ្នាំ
ផ្ទុយទៅនិងគោលនយោបាយលុបបំបាត់ពលកម្មកុមារ របស់រាជរដ្ឋាភិបាល
ដែលកំពុងជុំរុញឱ្យកុមារមានប្រសិទ្ធភាពទទួលបានការអប់រំសម្រាប់ទាំងអស់គ្នា
ក្នុងការរៀនសូត្រ។
ប្រជាពលរដ្ឋរស់នៅក្រុងប៉ោយប៉ែតបានសំណូមពរតាមរយៈអ្នកយកព័ត៌មានយើងថា៖
សុំអាជ្ញាធរ និងសមត្ថកិច្ចមូលដ្ឋាន លោកអភិបាលក្រុងប៉ោយប៉ែត
និងអ្នកម៉ៅការអនាម័យសួនច្បារ មេត្តាមានវិធានការណ៍ទប់ស្កាត់ដូចជា
ហៅមកណែនាំអប់រំ
និងធ្វើការផាកពិន័យអោយបានម៉ឺងម៉ាត់ចំពោះអ្នកដែលបានបង្កភាពអនាធិប្បតេយ្យខាងលើនេះឲ្យគេរាងចាល។
បើមិនមានវិធានការណ៍ឲ្យបានតឹងរឹងបែបនេះទេ
ភាពអនាធិប្បតេយ្យគ្មានសណ្តាប់ធ្នាប់នៅតែកើតមានមិនឈប់ឡើយ។សំណូមពរអ្នកលក់ដូរ
និងប្រជាពលរដ្ឋមួយចំនួននៅតាមចំណុចខាងលើនេះ
មេត្តាជួយថែររក្សាអនាម័យនៅលើសួនច្បាររង្វង់មូលនេះផង
ហើយគួរតែចេះខ្មាស់អៀនដល់ភ្ញៀវទេសចរណ៍ជាតិអន្តរជាតិដែលមកលេងកំសាន្តផងកុំឲ្យគេនិយាយដើមលោកចៅហ្វាយក្រុងប៉ោយប៉ែតថាចេះតែគក់ជេដី
ការរសនៅនិងដឹកនាំគ្មានសណ្តាប់ធ្នាប់៕
0 comments:
Post a Comment