Thursday, March 20, 2014

សាលារាជធានីត្រៀមសាង សង់ស្ពានអាកាស៣ទៀត ដើម្បីបញ្ចៀសការកកស្ទះចរាចរណ៍

ភ្នំពេញ ៖ មន្រ្តីជំនាញសាលារាជធានី ភ្នំពេញបានធ្វើការ​សិក្សា​ ទីតាំង​សំខាន់ៗ ក្នុង​រាជធានី​ ដើម្បីសាងសង់​ស្ពាន​អាកាស ឬ​ផ្លូវ​ក្រោម​ដី ចំនូន៣ថែមទៀត ប្រយោជន៏ដើម្បីបញ្ចៀសការកកស្ទះចរាចរណ៍​ដែល​កំពុងកើតមាន​ជា​រៀងរាល់ ថ្ងៃ។

លោក ទូច សំណាង ប្រធាន​គ្រប់គ្រង ​គម្រោង​អភិវឌ្ឍន៍​ក្រុង​រណប​កោះពេជ្រ ​របស់​ក្រុមហ៊ុន OCIC បាន​ប្រាប់​ឲ្យ​ដឹង​ថា តាម​ព័ត៌មាន​ដែលលោក​ទទួល​បាន​ គឺ​មន្ទីរសាធារណការ និង​ដឹកជញ្ជូន​រាជធានី និង​សាលារាជធានី​ភ្នំពេញ មាន​ គម្រោង​សិក្សា​អំពី​ការ​កសាង​ស្ពានអាកាសឬ​ផ្លូវ​ក្រោម​ដី​នៅ​ចំណុច​កកស្ទះ​ ចរាចរណ៍​ចំនួន​បី​កន្លែង​នៅក្នុង រាជធានី​ភ្នំពេញ៖

ទី​១​-នៅ​ចំណុច​ប្រសព្វ រវាង​មហាវិថី​សហព័ន្ធ​រុស្ស៊ី និង​ផ្លូវ ​ក្រមួន​ស

ទី​២​-នៅ​ភ្លើងស្តុប​វិទ្យា ស្ថាន​បច្ចេកវិទ្យា​កម្ពុជា​ចំណុច​ប្រ សព្វ​រវាង មហាវិថី​សហព័ន្ធ​រុស្ស៊ី និង​ មហាវិថី​ម៉ៅសេទុង

​ទី​៣ -ភ្លើងស្តុប​ចំណុច​ប្រសព្វ​ មហាវិថី​សហព័ន្ធ​រុស្ស៊ី និង​ផ្លូវ​ហាណូយ។

លោក វ៉ាន់ វ៉ាត អនុប្រធាន​មន្ទីរ​រៀបចំ​ដែនដី នគរូបនីយកម្ម សូរិយោដី និង​សំណង់​ខេត្ត​កណ្តាល និង​ជា​ប្រធាន​អង្គការ​និស្សិត​កម្ពុជា​ដើម្បី​អភិវឌ្ឍន៍​ស្ថាបត្យកម្មសំណង់ រៀបចំ​ដែនដី និង​ប្រព័ន្ធ​ព័ត៌មាន​ភូមិសាស្រ្ត បាន​និយាយ​ថា ការកកស្ទះ​ចរាចរណ៍​គឺ​ទាំង​ប្រជាពលរដ្ឋ អ្នក​រកស៊ី និង​អ្នក​វិនិយោគ​ពួកគេ​សុទ្ធតែ​អាក់អន់​ចិត្ត​នឹង​បញ្ហា​នេះ​។

លោក​បន្ត​ទៀត​ថា ការ​កកស្ទះ​នេះ គឺ​កើត​ចេញ​ពី​ការ​អនុវត្ត​ច្បាប់ និង​បច្ចេកទេស​នៃ​ការ​រៀបចំ​ហេដ្ឋារចនា​សម្ព័ន្ធ។ ចំណុច​មួយ​ទៀត​គឺ​ការ​មិន​បាន​គិតគូរ​ឲ្យ​បាន​ច្បាស់លាស់​អំពី​កំណើន ប្រជាពលរដ្ឋ​ក្នុង​ទីក្រុង និង​សេវាកម្ម​របស់​ប្រជាពលរដ្ឋ​ដូចជា​ទំហំ​ផ្លូវ និង​ចំនួន​រថយន្ត​ដែល​កំពុង​ប្រើប្រាស់​ថា តើ​វា​ស៊ីចង្វាក់​គ្នា​នឹង​ចំនួន​ប្រជាជន​ក្នុង​ទីក្រុង​ដែរ​ឬ​ទេ​? ៕

0 comments:

Post a Comment