ភ្នំពេញ៖ ខណៈអង្ករកម្ពុជាទទួលបានកំណើននាំចេញជាបន្តបន្ទាប់ទៅទីផ្សារអឺរ៉ុប
និងអាស៊ី ក្រុមហ៊ុននាំចេញអង្ករក្រអូបទៅសហរដ្ឋអាមេរិកផងដែរ
ដោយរំពឹងថាប្រទេសនេះនឹងក្លាយជា ទីផ្សារដ៏សំខាន់មួយនាពេលខាងមុខ។
គម្រោងបង្កើនការនាំចេញទៅប្រទេសមហាអំណាច សេដ្ឋកិច្ចទីមួយរបស់ពិភពលោកនេះ
ជាផ្នែកមួយដែលអ្នកនាំចេញព្យាយាមធ្វើពិពិធកម្មទីផ្សារ
ដើម្បីកាត់បន្ថយហានិភ័យ ស្របពេលដែលសមត្ថភាពផលិត
និងការផ្គត់ផ្គង់អង្កររបស់កម្ពុជា
សម្រាប់ទីផ្សារអន្តរជាតិមានកំណើនកាន់តែខ្លាំង។ សហរដ្ឋអាមេរិកឈរនៅលេខរៀងទី
២៦ ក្នុងចំណោមប្រទេស៦៦ ដែលកម្ពុជាបាននាំចេញអង្ករទៅទាំងអស់កាលពីឆ្នាំមុន។
កម្ពុជា បាននាំចេញអង្ករសរុប ៣៧៨,៨៥៦តោន កាលពីឆ្នាំ២០១៣
ក្នុងនោះអង្ករនាំចេញទៅ អាមេរិកមាន ១,៧៧៩ តោន។
ប្រភពៈ ព័ត៌មានរបស់កាសែតភ្នំពេញប៉ុស្តិ៍ចេញផ្សាយថ្ងៃអង្គារ ទី១៨ ខែកុម្ភៈ ឆ្នាំ ២០១៤
No comments:
Post a Comment